មាតិកាអំពីគ្លីនិក
នៅចុងឆ្នាំ ២០១៩ ដោយបានមើលឃើញពីតម្រូវការ ក៏ដូចជាបញ្ហាផ្សេងៗដែលពាក់ព័ន្ធទៅនឹងសុខភាពមាត់ធ្មេញ និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យទន្តសាស្ត្រនៅកម្ពុជា ឲ្យកាន់តែរីកចំរើនទៅមុខដូចបណ្តាប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ ។ ដើមឆ្នាំ២០២០ គ្លីនិក ទន្តសាស្ត្រ ខនន័រ យើងខ្ញុំបានលេចចេញជារូបរាងឡើងដោយក្រុមទន្តបណ្ឌិតជាស្ថាបនិកមានបទពិសោធន៍យូរឆ្នាំចំនួន ៣រូបដែលមានទស្សនៈវិស័យរួមគ្នាគឺ “យកប្រយោជន៍អ្នកជំងឺជាធំ ដោយផ្តល់ជូនសេវាកម្មល្អ ដែលមានគុណភាពព្យាបាលខ្ពស់” ។
គ្លិនីកទន្តសាស្ត្រខនន័រ តែងតែខិតខំនាំយកឧបករណ៍ និងម៉ាសុីនទំនើបបំភុតរបស់ពិភពលោក ព្រមទាំងបច្ចេកវិទ្យាព្យាបាលឯកទេស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទន្តសាស្ត្រនៅកម្ពុជា និងនាំមកនូវការថែទាំងប្រកបដោយគុណភាពខ្ពស់បំផុតជូនប្រជាជនកម្ពុជា ។